**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម នេត្រ ភក្ត្រា៖ ការអន្ទាក់សត្វព្រៃ ជាកត្តាគំរាមមកំហែង កំពុងកើតឡើងមកលើសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់គ្រប់ភាគី ត្រូវចូលរួម ដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។

ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យ លើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃ របស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។


ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។

បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំព្រេច។ កត្តាអន្ទាក់បាននឹងកំពុងគំរាមកំហែងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ។

កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការ WWF បានថ្លែងថា បើប្រៀបធៀបទិន្នន័យសត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ ក្នុងរយៈ ពេល ១១ ឆ្នាំ ចំនួនសត្វទន្សោងធ្លាក់ចុះចំនួន ៨៩% គឺពីចំនួន ៣០១៣ ក្បាលនៅឆ្នាំ២០១០ (ក្នុងនោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពលមានទន្សោងចំនួន ១៩១១ ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានចំនួន ១១០២ ក្បាល) មកនៅត្រឹម ៤៣៩ ក្បាល (ស្រែពកចំនួន ១២២ ក្បាល និងភ្នំព្រេចចំនួន ៣១៧ក្បាល) នៅឆ្នាំ២០២២នេះ។
សត្វឈ្លូសធ្លាក់ចុះចំនួន ៦៥% ពីចំនួនសត្វឈ្លូសចំនួន ៦៩៩៦ ក្បាល (ស្រែពកចំនួន ៤៤៥៣ក្បាល និងភ្នំព្រេចចំនួន ២៥៤៣ក្បាល) មកនៅចំនួន ២៤៦៦ ក្បាល (ស្រែពកចំនួន ១២៤៧ និងភ្នំព្រេចចំនួន ១២១៩)។ សត្វជ្រូកព្រៃធ្លាក់ចុះចំនួន ១៥% ពីចំនួន ៤៩០៩ក្បាល (ស្រែពកចំនួន ៣៣១៩ ក្បាល និងភ្នំព្រេចចំនួន ១៥៩៥) មកនៅចំនួន ៤១៦២ក្បាលនៅឆ្នាំ២០២២ (ស្រែពកចំនួន ៣៣៦៥ និងភ្នំព្រេច ៧៩៧ក្បាល។

លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានថ្លែងថាតំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពកជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាមជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០%នៃសត្វទន្សោងនៅលើពិភពលោក រស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរីនេះ។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់ដែលត្រូវគ្រប់គ្រងនិងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។

ក្នុងអំឡុងទស្សនកិច្ចនេះដែរ ក្រុមការងារក្រសួងបរិស្ថាន និងអង្គការ WWF បានចុះពិនិត្យការរៀបចំការប្រមូលទិន្នន័យនៅលើទីវាលពីសំណាក់ក្រុមអ្នកស្រាវជ្រាវ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការសិក្សាពីរបាយសត្វព្រៃមានសារៈសំខាន់ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែមសម្រាប់ក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចរៀបចំផែនការសកម្មភាព និងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃនៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង