**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរឃុំ-សង្កាត់ ត្រូវខិតខំបំពេញសេវាឲ្យបានឆាប់រហ័ស និងឆ្លើយតបគ្រប់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរឃុំ-សង្កាត់ ត្រូវខិតខំបំពេញសេវាឲ្យបានឆាប់រហ័ស និងឆ្លើយតបគ្រប់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ត ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្តចំនួន ៨ រូប នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនអង្គប្រជុំពីសកម្មភាពការងារប្រចាំខែសីហា របស់គណ:អភិបាលខេត្ត និងសមិទ្ធផលថ្មីៗដែលខេត្តបានរៀបចំ ដើម្បីលើកកម្ពស់សោភ័ណភាព អត្តសញ្ញាណខេត្ត និងជំរុញការទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ក្រុងសែនមនោរម្យ ។

ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលថ្មីៗទាំងនោះមាន ការកសាងរង្វង់មូលដំរី នៅចំនុចផ្លូវប្រសប់ក្បែរវិមានឯករាជ្យ ការកសាងស្លាក ” ខេត្តមណ្ឌលគិរីសូមស្វាគមន៍ ” ដោយមានរូបដំរី២ទ្រពីក្រោម និងកសាងស្លាក ” អរគុណសន្តិភាព ” ជាដើម ដែលការចំណាយទាំងអស់នេះ បានមកពីការចូលរួមរបស់សប្បុរសជននានា តាមរយៈការគៀងគរ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត នឹងរៀបចំជួសជុលផ្លូវ កែលម្អសោភ័ណភាព រៀបចំដាំដើមឈើ ដាក់ភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗក្នុងក្រុងសែនមនោរម្យផងដែរ ។ហើយមន្ត្រីជំនាញ អាជ្ញាធរឃុំ-សង្កាត់ ត្រូវខិតខំបំពេញការងារផ្តល់សេវាឲ្យបានឆាប់រហ័ស និងឆ្លើយតបគ្រប់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្រៅពីនេះ ឯកឧត្តម ថង សាវុន ណែនាំដល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាដើម្បីការពារធនធានធម្មជាតិ ជាពិសេសទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ធ្វើយ៉ាងណារក្សាការពារដីសាធារណ:របស់រដ្ឋឱ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅពេលអនាគត។

ឯកឧត្ត ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវជំរុញការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្យបានឆាប់រហ័សតាមផែនការកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋ មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីរសុខាភិបាល ត្រូវរៀបចំផែនការ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបន្តការផ្សព្វផ្សាយឲ្យពលរដ្ឋបន្តអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ព្រមទាំងស្នើសុំឱ្យមានពេទ្យឆ្មបនៅគ្រប់ប៉ុស្តិ៍សុខភាព នីមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង