សម្តេច ហេង សំរិន អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និង ខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ដែលរៀបចំដោយស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា នារាត្រីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។