អាជ្ញាធរពាក់ព័ន្ធ រៀបចំចាប់ឆ្នោត ជ្រេីសរេីសដីឡូត៍ នៅតំបន់រុនតាឯកជូនពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ ក្នុងតំបន់រណីយដ្ឋានអង្គរ

ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២២ បាន រៀបចំ ចាប់ ឆ្នោត ជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯកជូន ប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន ប្រមាណ ៩០គ្រួសារ បន្ថែម ទៀត នៅសាលាខេត្តសៀមរាប ។
កន្លងមក ការចាប់ឆ្នោតជ្រេីសរេីសឡូត៍ដី បាន ៩៣៦ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ ។

