**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

បណ្តឹងប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ករណីរំលោភយកដីត្រូវបានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ឲ្យឯកឧត្តម គង់ សោភ័ណ្ឌ ចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ

ភ្នំពេញ៖ បណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ប្រធានធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលក្នុងបណ្តឹងទាំងនោះបានបញ្ជាក់ថាលោក ម៉ឹង យូឡេង បានរំលាភយកដីលំនៅដ្ឋានរបស់គាត់ដែលបានរស់នៅគ្រប់គ្រងលើដីនេះជាង៣០ឆ្នាំមកហើយ តែមិនត្រូវរដ្ឋបាលខេត្តកណ្តាលធ្វើការដោះស្រាយនោះទេ។

ពាក់ព័ន្ធជាមួយបណ្តឹងពលរដ្ឋនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរាបមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងការចុះសិក្សាស្រាវជ្រាវពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាម៉ីសំណើរវិញ។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល មិនទាន់បំពេញការងារទៅតាមស្មារតីរបស់ សជណ លេខ១៨១៨ របស់ក្រសួងមហាផ្ទៃនៅឡើយទេ។

សូមបញ្ជាក់ថាលោក សាំង សារ៉ុម ប្រធានសមាគមន៍អ្នកការសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណៈការដែលសំបូរដោយរឿងអាស្រូវដែលអះអាងថាបានរំលោភដីរបស់ពលរដ្ឋដែលមានទំហំ២០មx២០ម ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើនឆ្នាំ ជាច្រើនលើកច្រើនសារមកហើយ តាំងតែពីឯកឧត្តម ម៉ៅ ភារុណ ជាអភិបាលខេត្ត រហូតមកដល់ឯកឧត្តម គង់ សោភ័ណ្ឌ នៅតែគ្មានដំណោះស្រាយទើបបានជាលោក សាំង សារ៉ុម បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ មកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋបាលខេត្តកណ្តាលពន្លឿងក្នុងការដោះស្រាយ។

សូមរំលឹកថានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញលិខិតបំភ្លឺលេខៈ ០៥០៧ សក.កណ ដែលមានខ្លឹមសារបានបញ្ជាក់ថាទីតាំងដីដែលលោក សាំង សារ៉ុម ដែលបានអាស្រ័យផលរស់នៅនេះគឺ ជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយ៍បូមទឹក។ តែបើមើលទៅលើសំណង់ដែលកំពុងសាងសង់ដូចជាមិនមែនជាស្ថានីយ៍បូមទឹកនោះ ទេគឺដូចផ្ទះវីឡាទៅវិញ បច្ច័យនេះហើយ ដែលធ្វើអោយមហាជនជាច្រើនបានលើកឡើងថាស្ថានីយ៍ បូមទឹកនេះវាខុស គ្នាពីស្ថានីយ៍បូមទឹក នៅទីតាំងផ្សេងដែលបានសាងសង់។

បើតាមការបញ្ជាក់របស់លោក សាំង សារ៉ុម បានឲ្យភ្នាក់ងារយើងដឹងថា មកដល់ពេលនេះលោកនៅមិនទាន់បានទទួលលិខិតអ្វី ពីរដ្ឋបាលខេត្តកណ្តាល ទាល់តែសោះក្រោយពីលោកបានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជុំវិញករណីនេះភ្នាក់ងាររបស់យើង និងរង់ចាំតាមដានបន្តទៀតចំពោះចំណាត់ការផ្សេងៗ និង ការដោះស្រាយរបស់រដ្ឋបាលខេត្តកណ្តាល ហើយភ្នាក់ងាររបស់យើង និងចាំតាមដាន ព្រមទាំងផ្សព្វផ្សាយការឆ្លើយតបរបស់រដ្ឋបាលខេត្តកណ្តាល តាមស្មារតី សជណ របស់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង