**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅផ្ទៃទន្លេសាបក្នុងស្រុកក្រគរ ដកហូតវត្ថុតាងមួយចំនួន


ភំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២ បានចុះល្បាតនិងអធិការកិច្ចចាប់ពីឃុំកំពង់លួងរហូតដល់ចំណុចជ្រោយស្ដី ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យ នូវកិច្ចសន្យាសម្របសម្រួល ដោះស្រាយរវាងក្រុមការងារថ្នាក់ជាតិ-ក្រោមជាតិ និងប្រជានេសាទ ទាំង៤៧គ្រួសារ អំពីការបញ្ឈប់ការធ្វើនេសាទខុសច្បាប់(របាំងបរ)ដែលកិច្ចព្រមព្រាងទុករយៈពេល៥ថ្ងៃ ឲ្យប្រជានេសាទរុះរើដោយខ្លួនឯង គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ ២០២២។

ក្រោយពីចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច ប្រជានេសាទទាំង៤៧គ្រួសារបានរុះរើដោយខ្លួនឯងអស់ចំនួន៩៥% តាមកិច្ចសន្យា ដោយនៅសេសសល់ចំនួន ០៤របាំងមិនទាន់រុះរើអស់នោះ ត្រូវបានក្រុមការងារធ្វើការរុះរើ និងបំផ្លាញចោល ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាបបទល្មើសជលផលចំនួន០១ករណី ជាមួយនឹងវត្ថុតាងរួមមាន៖ -របាំងសាច់អួនចំនួន០៤ខ្សែ ប្រវែង៤៥០០ម៉ែត្រ -ក្បាលបរចំនួន០៤គ្រឿង -បង្គោលចំនួន៨០ដើម -កូនត្រីចម្រុះចំនួន ៨៥គីឡូក្រាម ។

លោកវរសេនីយ៍ឯក សៀន វិរ: បានបន្តទៀតថា ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលនៅហ្នឹងកន្លែង និងបានលែងកូនត្រីចម្រុះចំនួន៨៥គីឡូក្រាមចូលក្នុងទឹកទន្លេវិញ ក្រុមការងារបានណែនាំដល់អាជ្ញាធរឃុំឲ្យជួយផ្សព្វផ្សាយបន្ដ ចំពោះប្រជានេសាទដែលប្រើឧបករណ៍នេសាទខុសច្បាប់ ដោយបញ្ឈប់សកម្មភាព កុំឲ្យមានការខាត់បង់ ព្រោះជារដូវបិទនេសាទ៕

អត្ថបទដែលជាប់ទាក់ទង