មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ ផ្សព្វផ្សាយបញ្ហាកូវីដ-១៩ បំលែងថ្មី ក្នុងតំបន់ និងក្នុងប្រទេស ដល់យោធិន និងសិក្ខាកាមទាំងអស់ ក្នុងបញ្ជាការដ្ឋានរថក្រោះ
ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង សុផល មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ ទទួលបន្ទុកផ្នែកបច្ចេកទេស បានផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ និងបានលើកពីបញ្ហាកើតមានថ្មីៗក្នុង និងក្រៅប្រទេស ជូនដល់យោធិន និងសិក្ខាកាមទាំងអស់ ក្នុងបញ្ជាការដ្ឋានរថក្រោះ ។
ឯកឧត្តម មេបញ្ជាការរង បានសង្កត់ធ្ងន់ពីបញ្ហាសំខាន់ជំងឺកូវីដ-១៩ ទោះបីជាមានការអន់ថយ ឆ្លងរីករាលដាលក៏ដោយមានការ ថយចុះពិតមែនប៉ុន្តែដាច់ខាតមិនត្រូវលែងដៃក្នុងការ ការពាររក្សានូវការពាក់ម៉ាស់ បាញ់អាល់កុលអោយបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ នេះចេញពីប្រទេសរបស់យើងអោយបាន ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ហេង សុផល បានលើកពីសកម្មភាពការងារ សប្តាហ៍កន្លងមកដោយលោកមើលឃើញថាមានការស្វះស្វែងធ្វើការ រៀនសូត្រយកចិត្តទុកដាក់ទៅតាមផែនការណ៍បែងចែកតាមកម្មវិធី លោកសូមឲ្យបន្តខិតខំយកចិត្តទុកដាក់ពីលើនេះបន្ថែមទៀត ។
នាឱកាសនោះ លោកបានផ្ដាំផ្ញើរសូមបងប្អូនយោធិន និងសិក្ខាកាមទាំងអស់ការពារថែរក្សារសុខភាពអោយបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗទាំងអស់គ្នា ៕