ឯកឧត្តម ម៉ៅ ធនិន អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឈូក
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលស្រុកបានរៀបចំ ពិធីប្រកាស លោក នាក់ សុវណ្ណារី ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកឈូក ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។
ក្នុងពិធីខាងលើនេះមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនាឱកាសនេះរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ ចៅសង្កាត់ យ៉ាងច្រើនកុះករ៕