**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែកពីសំណាក់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩។

នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធី ពិសារអាហារសាមគ្គីជាមួយសមាគមសិល្បៈវប្បធម៌ខែ្មរ, សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ចំនួនប្រមាណជាង ៤០០ នាក់ នៅភោជនីដ្ឋានប៉ោកី ក្នុងរាជធានីភ្នំពេញ។

ថ្លែងឱកាសជួបជុំនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះសមាគមទាំងបី មកពីប្រទេសបារាំង ដែលបានជួយដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គម និងមនុស្សជាច្រើន រួមមាន៖ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌, ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ការផ្តល់ជំនួយមនុស្សធម៌ជួយ ដល់ជនរងគ្រោះនៃគ្រោះផ្សេងៗ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់ជនរងគ្រោះក្នុង វិបត្តិនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានកោតសរសើរផងដែរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរ នៅក្នុងប្រទេសបារាំង។ កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោម បរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅ។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ប្រទេសយើងតូច ហើយធនធានមានកំណត់ ប៉ុន្តែបានបោះជំហានឈានមុខគេក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ដោយបានបង្ការផលប៉ះពាល់ធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងបានដំណើរការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលនេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺបានកើតចេញពីការដឹកនាំច្បាស់លាស់ និងវៃឆ្លាតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាំងស្មារតី ធនធានថវិកា និងសម្ភារ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះ ជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ដែលបានយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុកតាម រយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាព សង្គម និងសប្បុរសធម៌នានាហើយលើសពីនេះក៏បានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះទ្បើង ដើម្បីអបអរសាទរ ដល់សមិទ្ធផលទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមក។

គួរបញ្ជាក់ផងដែរថា សមាគមឱសថស្ថាន (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង តែងបានអញ្ជើញមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីបំពេញកិច្ចការមនុស្សធម៌ និងផ្តល់ការពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយឆ្នាំនេះ ក៏ជាឆ្នាំទីមួយផងដែរ ដែលគណៈប្រតិភូ សមាគមសិល្បៈវប្បធម៌ខ្មែរ បានចូលរួមនៅក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ តាមរយៈការរៀបចំព្រឹត្តការណ៍ «សិល្បៈខ្មែរ» នៅសាលសន្និសីទចតុមុខ ការសម្តែងសិល្បៈរបាំបុរាណខ្មែរ នៅខេត្តសៀមរាបកន្លងទៅថ្មីៗនេះ៕

 

អត្ថបទដែលជាប់ទាក់ទង