ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បន្តចាត់កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចាត់តាំងកម្លាំង លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាកការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងពលតូចលេខ៥១ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៤គ្រួសារ ស្ថិតនៅភូមិស្នាយដង្គត់ សង្កត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ បានមានប្រាសាន៍ក្នុងឱកាសនោះថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ នៅពេលនេះ មិនមែនជាលើកទី១ទេ អង្គភាពតែងចុះជួយពួកគាត់ជារៀងរាល់ឆ្នាំ។ លោកចាត់ទុកថា សកម្មភាពនេះជាការផ្សាភ្ជាប់រវាង កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ឈរជើង ជាក់ស្តែងនៅថ្ងៃនេះដែរកម្លាំងយើងបាន សំរេចលទ្ធផលប្រមូលផលបានលើទំហំដី ចំនួន ៥,៥ ហិចតា ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តមអគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ឱ្យសមជាកងទ័ពនៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដមែន ៕

