ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំក្រុមការងារចុះពិនិត្យមើលការវាស់វែង និងកំណត់អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន ការចុះវាស់វែងកំណត់និយាមការក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងក្រុមការងារ បានចុះទៅតាមភូមិមួយចំនួន ដូចជានៅសង្កាត់គោកចក និងសង្កាតស្លរក្រាមជាដើម ដែលស្ថិតនៅតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ៕