សមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងបាត់ដំបង

ភ្នំពេញ៖ នគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ វេ លាម៉ោង ១៥និង១៥នាទីនៅចំណុចក្រុមទី០៨ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភា ចាន់ទ្រាហៅ ក្តិបភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០១ថង់ទម្ងន់ ២៤,២៩ក្រាម (ថ្នាំសុទ្ធ) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ១សន្លឹក, កាបូបដាក់លុយចំនួន១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង អនុវត្តតាមច្បាប់៕

