កម្ពុជា-ឥណ្ឌាចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
ភ្នំពេញ៖ ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានរៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។
ការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ តាមការគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ថ្ងៃ៕
![]()
![]()