**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ដើម្បីអបអរបុណ្យចេញព្រះវស្សា! រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំពិធីអុំទូក បណ្ដែតប្រទីប លើកទី២១ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប លើកទី២១ ដែលនឹងគ្រោងរៀបចំនៅចំថ្ងៃពិធីបុណ្យចេញព្រះវស្សា ដែលនឹងរៀបចំឡើងតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោយពីខកខានប្រារព្ធពិធីអុំទូក បណ្ដែតប្រទីប នៅខេត្តបាត់ដំបង អស់រយៈពេលជា២ឆ្នាំកន្លងមកនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះរីករាលដាលទូទាំងសាកលលោក ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវធ្វើការរៀបចំចុះពិនិត្យមើលទីតាំងដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំពិធីអុំទូកនេះ ជាក់ស្ដែងត្រូវចុះពិនិត្យមើលទីតាំងចុះទូក ដែលត្រូវរកទីតាំងណាមានភាពងាយស្រួលក្នុងការចុះ មិនប៉ះពាល់ដល់ទូក និងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍ទីសាធារណៈផងដែរ ។

ឯកឧត្តមបានបញ្ជាក់បន្តទៀតថា មិនខុសពីបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះក៏នឹងមានការរៀបចំការតាំងពិព័រណ៌ផលិតផល កម្មវិធីកំសាន្តនានា ក៏ដូចជាការបាញ់កាំជ្រួចរយៈពេលពីរយប់ និងកម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សានេះតែម្ដង ដូចនេះក្រុមការងារត្រូវរៀបចំទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចចុះបណ្ដែតប្រទីប រៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមកកំសាន្ត ជាពិសេសត្រូវតែចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាប្រជាពលរដ្ឋដែលអញ្ជើញមកកំសាន្តនាឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះមិនមានភាពភ័យខ្លាចផ្នែកសុវត្ថិភាពនោះឡើយ ។

ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅមន្ទីរ អង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមទូកសម្រាប់ចូលរួមនាឱកាសបុណ្យអុំទូកនេះ ឱ្យកាន់តែអធិកអធមផងដែរ ។

ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវខិតខំស្វែងរកទូកផ្កាចារ ឬទូកបុរាណនានាដែលអាចអុំប្រណាំងបាន មាននៅមូលដ្ឋានរបស់ខ្លួន ឱ្យមកចូលរួមពិធីនេះដែរ ដើម្បីបង្កលក្ខណៈកាន់តែសប្បាយផង និងដើម្បីបង្ហាញដល់ប្រជាពលរដ្ឋអំពីប្រភេទទូកដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារតុបតែងលំអរ ត្រូវតែចាប់ផ្ដើមសិក្សា រៀបចំការតុបតែងលំអរក្នុងក្រុងឱ្យមានភាពស្រស់ស្អាតត្រៀមទទួលប្រជាពលរដ្ឋមកកំសាន្តខេត្តបាត់ដំបង ឱ្យកាន់តែច្រើនកុះករ ៕

អត្ថបទដែលជាប់ទាក់ទង