លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ សីហា ឃាត់ខ្លួនមនុស្ស ៤៥នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៤៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២០ករណីទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៥នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ២៥នាក់(ស្រី ២នាក់) +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ +ប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៧៩៦,៣៧ក្រាម និង១០កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=២,៥៧ក្រាម៕