**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងវេទិកាស្ដីពីការពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាស្ដីពីការពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ឦ

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា នៅក្នុងខេត្តបាត់ដំបង មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៥៦ ប៉ុន្តែជាក់ស្ដែងមានតែអង្គការ សមាគមចំនួន ១៤៧ប៉ុណ្ណោះ ដែលបាននឹងកំពុងប្រតិបត្តិការសកម្មភាព លើវិស័យនានាដូចជា វិស័យកសិកម្ម វិស័យដីធ្លី វិស័យសំណង់ វិស័យច្បាប់ ធនធានធម្មជាតិ អភិបាលកិច្ចល្អ អប់រំ កុមារស្រ្ដី យេនឌ័រ សុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៌ជាដើម ។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្ត តែងតែបានបង្កលក្ខណៈងាយស្រួលផ្ដល់កិច្ចសហការល្អ និងតែងតែសម្របសម្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដេលចុះបញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តបាត់ដំបង ។

ក្នុងនោះ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរដែនដី មន្ទីរអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ បន្តសហការគ្នាឱ្យបានល្អជាំមួយបណ្ដាសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ដែលបានចុះបញ្ជីត្រឹមត្រូវ និងបានអនុវត្តសកម្មភាពស្របតាមលក្ខន្ដិកៈ ។

ឯកឧត្តម ក៏បានអនុញ្ញាតិឱ្យអ្នកតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ ដើម្បីឡើងផ្ដល់ជាមតិយោបល់ ចោទជាសំណួរ និងសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបង អំពីបញ្ហាប្រឈមដែលតែងតែជួបប្រទះកន្លងមក ដើម្បីធ្វើការកែលម្អឱ្យបានប្រសើរជាងមុន ក្នុងន័យដើម្បីសហការគ្នាកាន់តែល្អជាងមុនបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បានលើកឡើងអំពីបញ្ហាសណ្ដាប់ធ្នាប់ក្នុងខេត្តបាត់ដំបង ក៏ដូចជាបញ្ហាអនាម័យដែលកំពុងតែធ្វើការដោះស្រាយយ៉ាងមមាញឹកនាពេលបច្ចុប្បន្ន ។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន បានធ្វើការស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះ ផ្ទាំងប៉ាណូផ្សព្វផ្សាយ តាមការការណែនាំរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងការលើកកម្ពស់សោភ័ណភាពនៅក្នុងក្រុងបាត់ដំបងឱ្យស័ក្ដិសម ជាទីក្រុងទេសចរណ៍ស្អាត អាស៊ាន ហើយក៏ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ដនៅក្នុងក្រុងបាត់ដំបង និងខេត្តបាត់ដំបង ដែលអាចគយគន់សម្រស់សំណង់អគារបុរាណដ៏ចំណាស់ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ។

ឯកឧត្តមបានមានប្រសាសន៍ថា បើថ្ងៃខាងមុខទៀតយើងបន្តចូលរួមក្នុងការស្ដារសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែស្រស់ស្អាតជាងនេះទៀតនោះ ទីក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងវៃឆ្លាត(Smart-City)នាពេលអនាគតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង