សម្តេច ស ខេង អញ្ជើញក្រុងពាលីសាងសង់អាគារ បើកការដ្ឋានសាងសង់ផ្លូវ និងសំណេះសំណាល សួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារ បើកការដ្ឋានសាងសង់ផ្លូវ និងសំណេះសំណាល សួសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូពាក់ព័ន្ធ ផងដែរ ។

