ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ង្វៀន តឹនគឿង និងឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក នាថ្ងៃទី៨ សីហា បានអញ្ជេីញជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ និងជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។