ឯកឧត្តម គីម រិទ្ធី អញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំងចូល កាន់មុខតំណែងប្រធានមន្ទីរ រ៉ែ និងថាមពល ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ព្រមទាំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង៨ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា លោក ស៊ុន ច័ន្ទរក្សា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារថ្មី ជំនួសលោក យូ ចិន្ដាយុត្តិ ដែលត្រូវចូលនិវត្តន៍ ៕

