ថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត ្តសៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រតិភូខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានអស់លោក មន្ត្រីរាជការ ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន ដែលបានទទួលមរណភាព ក្នុង ជម្មាយុ ៦៧ឆ្នាំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធ។
ក្នុងនោះដែរដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុម្រឹក្សាខេត្ត ព្រមទាំងគណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន សូមឲ្យលោកបានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរមន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕