**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

សម្ដេច ស ខេង សង្ឃឹមជឿជាក់ថា អភិបាលខេត្តព្រះវិហារថ្មី នឹងប្រើប្រាស់សមត្ថភាព ដឹកនាំបន្តការអភិវឌ្ឍ ខេត្តព្រះវិហារឲ្យកាន់តែមានការរីកចំរើន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការសង្ឃឹម ជឿជាក់ថាឯកឧត្តមអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹកនាំបន្តការអភិវឌ្ឍបន្ថែមទៀតនូ វសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗសម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែ មានការរីកចំរើន។

នៅក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោប្រមុខ រាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តព្រះវិហារ ក្រុមការងាររាជ រដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានសហការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម សម្រេចបាននូវសមិទ្ធផល ជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សម្ដេចក្រឡាហោមក៏បានកោតសរសើរចំពោះការគ្រប់គ្រងសភាពការណ៍ក្នុងក្របខ័ណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រើសើរ ពិសេសការការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃជាទូទៅថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

សម្ដេចក្រឡាហោម បានមានប្រសាន៍ថា ទន្ទឹមនឹងឯកឧត្តម គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្ត និងមានអភិបាលរងខេត្តថ្មីចូលកាន់តំណែងដែរនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ នឹងត្រូវបន្តទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសឯកឧត្តម ឡុង សុវណ្ណ ដែលបានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាខេត្ត និងដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ។

សម្ដេចក្រឡាហោមក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម ឡុង សុវណ្ណ និងឯកឧត្តម ប្រាក់ សុវណ្ណ ដែលបានខិតខំសម្របសម្រួល និងដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តព្រះវិហារ ក្នុងពេលកាន់ មុខតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត និងជាអភិបាលខេត្តព្រះវិហារនារយៈពេលកន្លងទៅ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម គីម រិទ្ធី ដែលមានបទពិសោធនកាន់មុខតំណែងជាអភិបាលរងខេត្តកណ្ដាល មុនពេលចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ។

សម្ដេចសង្ឃឹមជឿជាក់ថាឯកឧត្តមអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹកនាំបន្តការអភិវឌ្ឍ បន្ថែមទៀតនូវសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗសម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែ មានការរីកចំរើន។

សម្ដេចក្រឡាហោម ក៏បានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រឯកឧត្តម គីម រិទ្ធី។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធី ពិសេសអភិបាលខេត្ត ព្រះវិហារថ្មី យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលភាគច្រើនក៏បាននាំ ចូលតាមច្រកព្រំដែន ខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។

សម្ដេចបានស្នើថា “កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរ គ្រឿងញៀនឱ្យសោះ”។

សម្ដេចបន្ថែមថាក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាច ជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូល ក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាច ជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។

សម្ដេចក៏បានផ្ដល់ការណែនាំឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ យកចិត្ត ទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំង ការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។

ជាមួយគ្នានេះ សម្ដេចណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង