រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពី អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។