**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់តៃវ៉ាន់ គឺជាទង្វើបង្កហេតុប្រកបដោយគ្រោះថ្នាក់


ការធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ របស់លោកស្រី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កើនកំដៅយ៉ាងខ្លាំង។ នេះគឺជាដំណើរទស្សនកិច្ចរបស់មន្ត្រីថ្នាក់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំនេះ ។ ប្រជាជននៅទូទាំងពិភពលោកបានតាមដានព្រឹត្តិការណ៍នេះដោយក្ដីព្រួយបារម្ភ។
រដ្ឋាភិបាលចិនបានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះដំណើរទស្សនកិច្ចនេះ ដោយសារដំណើរទស្សនកិច្ចនេះគឺជាការរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេសចិន ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលចិន ។ រដ្ឋាភិបាលចិន បានដាក់កងទ័ពឲ្យស្ថិតក្នុងស្ថានភាពប្រុងជើងការប្រយុទ្ធខ្ពស់បំផុត កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក៏បានធ្វើដូចគ្នានេះដែរ ដែលនេះគឺជាស្ថានភាពគ្រោះថ្នាក់បំផុតសម្រាប់តំបន់និងពិភពលោកទាំងមូល ។ ការយល់ច្រឡំ ការគណនាខុស ឬកំហុសដោយអចេតនាណាមួយ អាចនឹងធ្វើឲ្យសង្គ្រាមទ្រង់ទ្រាយធំរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរផ្ទុះឡើង ដែលនឹងបង្កគ្រោះមហន្តរាយធំធេងដែលគេមិនអាចគិតដល់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងឃើញថាសហរដ្ឋអាមេរិកបានតាមរុកគួនបង្ករឿងដើម្បីដុតបញ្ឆេះកំហឹងរបស់ប្រទេសចិនតាមគ្រប់មធ្យោបាយ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ។ ប៉ុន្តែជារៀងរហូតមក ប្រទេសចិនបានឆ្លើយតបដោយភាពអត់ធ្មត់ ប្រកបដោយភាពចាស់ទុំផ្នែកការទូត និងបង្ហាញនូវឆន្ទៈធ្វើការផ្សះផ្សានឹងស្ដារឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក ដែលធ្វើឲ្យស្ថានភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិកហាក់ដូចជាមានស្ថេរភាពនឹងនរនាពេលថ្មីៗនេះ ហើយតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងប្រធានាធិបតីអាមេរិក ចូបៃដិន និងប្រធានាធិបតីចិន ស៊ី ជិនពីង គេរំពឹងថាប្រទេសមហាអំណាចទាំងពីរអាចស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេ ដែលនឹងផ្ដល់ផលល្អដល់តំបន់និងពិភពលោកទាំងមូល ។
ប៉ុន្តែសេចក្ដីសង្ឃឹមរបស់ពិភពលោក បានរលាយបាត់ភ្លាមៗនៅពេលដែលយន្តហោះរបស់លោកស្រី ប៉េឡូស៊ី បានបត់ក្បាលតម្រង់ទៅកាន់កោះតៃវ៉ាន់ និងចុះចតនៅលើកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ។ នណាក៏ដឹងដែរថា បញ្ហាកោះតៃវ៉ាន់គឺជារឿងរសើបបំផុតសម្រាប់ប្រទេសចិន និងជាបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បានសម្រាប់រដ្ឋាភិបាលចិន។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះនេះ ដែលប្រៀបដូចជាការទទួលស្គាល់កោះនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសចិន។ វាមិនមែនជារឿងចៃដន្យនោះទេ តែនេះហាក់ដូចជាការប្រើប្រាស់ល្បិចថ្មីមួយទៀតដើម្បីរុកគួនដុតបញ្ឆេះកំហឹងប្រទេសចិនដោយសង្ឃឹមថាចិននឹងធ្វើការឆ្លើយតបដោយហិង្សា ដែលជាឱកាសសម្រាប់បស្ចិមលោកធ្វើការវាយប្រហារប្រទេសចិន។ នេះគឺជាល្បិចដ៏ពិសពុលនិងឃោរឃៅ ដោយប្រើប្រាស់កោះតៃវ៉ាន់ធ្វើជានុយដើម្បីទាញប្រទេសចិនឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន។ បើយើងពិនិត្យមើលតែមួយភ្លែត យើងអាចគិតថាអាមេរិកហាក់ដូចជាស្រឡាញ់យកចិត្តទុកដាក់ចំពោះកោះតៃវ៉ាន់ ប៉ុន្តែប្រសិនបើយើងពិនិត្យមើលឲ្យបានស៊ីជម្រៅ យើងឃើញថានេះគឺជាល្បិចដ៏ពិសពុលឃោរឃៅដោយអាមេរិកមិនខ្លាចនឹងយកប្រជាជននៅលើកោះតៃវ៉ាន់ជាង២០លាននាក់មកធ្វើជាឧបករណ៍ដើម្បីបម្រើមហិច្ឆតារបស់ខ្លួន នោះឡើយ ។
ជាការពិត គ្មានផលល្អណាមួយកើតឡើងពីដំណើរទស្សនកិច្ចនេះសម្រាប់កោះតៃវ៉ាន់ នោះឡើយ ។ កោះតៃវ៉ាន់នឹងមិនមានសុវត្ថិភាពជាងមុន ឬរីកចម្រើនរុងរឿងជាងមុន ដោយសារដំណើរទស្សនកិច្ចនេះ នោះឡើយ តែផ្ទុយទៅវិញរឿងរ៉ាវអាក្រក់ជាច្រើននឹងកើតឡើងក្រោយពេលទស្សនកិច្ចនេះ ជាពិសេស គឺភាពតានតឹងនិងការប្រឈមដោយយោធានៅជុំវិញកោះនេះ។
តាមរយៈសកម្មភាពរបស់សហរដ្ឋអាមេរិកដែលបានធ្វើកន្លងមកចំពោះប្រទេសចិន និងដំណើរទស្សនកិច្ចដ៏ពិសពុលនេះ ពិភពលោកទាំងមូលអាចមើលឃើញយ៉ាងច្បាស់ថាអ្នកណាជាអ្នករុកគួនបង្ករឿងមុន អ្នកណាដែលមិនខ្វល់អំពីសន្តិភាពនិងស្ថេរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
ការឆ្លើយតបដោយអត់ធ្មត់ប្រកបដោយភាពចាស់ទុំរបស់ចិនចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ គឺជាសំណាងរបស់ពិភពលោកទាំងមូល ប៉ុន្តែគេមិនដឹងថាតទៅមុខទៀត តើអាមេរិកនឹងប្រើប្រាស់ល្បិចអ្វីផ្សេងទៀតដើម្បីទប់សង្កាត់ប្រទេសចិន ដែលនេះគឺជាក្ដីព្រួយបារម្ភធំបំផុតនាពេលអនាគត ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង