ឯកឧត្តម សក់ សេដ្ឋា អញ្ជើញបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចចុះសិក្សា និងលើកយោបល់ ការដោះដូរទីតាំងដីស្នងការខេត្តកណ្តាល និងទីតាំងដីពន្ធនាគារខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចចុះសិក្សា និងលើកយោបល់ ការដោះដូរទីតាំងដីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងទីតាំងដីពន្ធនាគារខេត្តកណ្តាល។

កិច្ចប្រជុំខាងលើនេះ បានធ្វើឡើងនៅ សាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគារ W ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមផងដែរពីឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕

