**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ

សិក្ខាកាម ១៩០នាក់ ក្នុងវគ្គបំប៉នយុទ្ធវិធីថ្នាក់កងអនុសេនាតូច បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងបំប៉នជំនាញការពារអាកាសនៅសាលាពលទាហានទី៥ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធីថ្នាក់កងអនុសេនាតូច បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង និងបំប៉នជំនាញការពារអាកាស នៅសាលប្រជុំសាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតនៅក្នុង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។

តាមរបាយការណ៍ដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានឲ្យដឹងថា ឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៩១ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលរួមមាន៖ វគ្គបំប៉នយុទ្ធវិធីថ្មើរជើងនិទ្ទេសល្អ ចំនួន ២៥នាក់ ស្មើ ៤១,៦៦%
និទ្ទេសល្អបង្គួរ ចំនួន ២៦នាក់ ស្មើ ៤៣,៣៣% និទ្ទេសមធ្យម ចំនួន ៩នាក់ ស្មើ ១៥% , វគ្គបំប៉នជំនាញអាវុធគាំទ្រ
និទ្ទេសល្អ ចំនួន ២២នាក់ ស្មើ ២៧,៥% និទ្ទេសល្អបង្គួរ ចំនួន ៤៦នាក់ ស្មើ ៥៧,៥% និទ្ទេសមធ្យម ចំនួន ១២នាក់ ស្មើ ១៥ភាគរយ , វគ្គបំប៉នជំនាញការពាអាកាសនិទ្ទេសល្អ ចំនួន ២០នាក់ ស្មើ ៤០% និទ្ទេសល្អបង្គួរ ចំនួន ២៦នាក់ ស្មើ ៥២%
និទ្ទេសមធ្យម ចំនួន ៤នាក់ ស្មើ ៨% ។

ថ្លែងក្នុងពិធីបិទវគ្គ ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងកោតកោតសរសើរដល់ឯកឧត្តមនាយលសាលាពលទាហានទី៥ នាយទាហាន ពលទាហាន និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ធ្វើឲ្យវគ្គទាំង៣ បានបញ្ចប់ទទួលបានលទ្ធផលគួជាទីមោទនភាព។ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបន្តទៀតថា វគ្គដែលបានបញ្ចប់នេះថាពិតមានសារៈសំខាន់ និងផ្តល់នូវចំណេះដឹងជាប្រភពធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដទាំងចំណេះដឹង និងជំនាញពិតប្រាកដក្នុងភារកិច្ចការពារជាតិបានរឹងមាំ ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវយកចំណេះដឹងបានមកពីការសិក្សារៀនសូត្រយកទៅបម្រើជាតិមាតុភូមិ ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយបន្តដល់មិត្តរួមអាជីព ។ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពឲ្យបានច្បាប់ លក្ខនន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានភ្ជាប់ភ្ជួន ពិសេសអនុវត្តឲ្យបានច្បាប់នានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ៣កុំ ៣ការពារ ជឿសផុតពីជំងឺកូវីដ-១៩ ។ ចូលរួមគាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ជារៀងរហូត និងគាំទ្រសេចក្តីសម្រេចជាឯកច្ឆន្ទជ្រើសតាំង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋមន្ត្រីនាពេលអនាគត និងសូមគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ចុងបញ្ចប់ ឧត្តមសេនីយ៍ឯក ឯក សំអូន បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាសបិទវគ្គចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង