អាជ្ញាធរខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័ត សំណើគម្រោងអភិវឌ្ឍខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័ត សំណើគម្រោងអភិវឌ្ឍខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម វុី សំណាង អភិបាល នៃគណ:អភិបាល ខេត្តកំពង់ស្ពឺ និងមានការចូលរួមពី ឯកឧត្ដម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងក្រុងស្រុកទាំង ០៨ ៕