វរសេនីយ៍ឯក លន់ លុច បន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្ត្រ និងបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក សៀ គឹមសាន មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលសីមាលេខ ២៤១ (មាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ ៨៦ (នៅក្បែរមាត់ព្រែកបឹងតូច) ស្ថិតក្នុងភូមិសាស្រ្ត ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដើម្បីតាមដានរាល់សភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួល ។

