**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

យោធាអ៉ីរ៉ង់ព្រមានថា កងកម្លាំងយោធារបស់អាមេរិក នឹងរងការវាយប្រហារ ប្រសិនបើពួកគេហ៊ានចូលមកច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ យោធានៃប្រទេសអ៉ីរ៉ង់ បានព្រមានថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក នឹងរងការវាយប្រហារ ប្រសិនបើពួកគេហ៊ានចូលមកច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោននឹងចាប់ផ្តើមប្រតិបត្តិការជួយកប៉ាល់ពាណិជ្ជកម្ម ធ្វើដំណើរឆ្លងកាត់ច្រកផ្លូវទឹកដែលត្រូវបានបិទខ្ទប់នោះ។

ឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Ali Abdollahi នៃបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB ថា «យើងព្រមានកងកម្លាំងប្រដាប់អាវុធបរទេសទាំងឡាយ ជាពិសេសយោធាអាមេរិក. ប្រសិនបើពួកគេហ៊ានធ្វើដំណើរឆ្ពោះមក ឬចូលក្នុងច្រកសមុទ្រ Hormuz នោះនឹងត្រូវកំណត់គោលដៅ ហើយរងការវាយប្រហារមិនខាន។

ឧត្តមសេនីយ៍អ៉ីរ៉ង់បានបន្តទៀតថា «យើងធ្លាប់បានសង្កត់ធ្ងន់ជាដដែលៗរួចហើយថា សន្តិសុខនៃច្រកសមុទ្រ Hormuz គឺស្ថិតក្រោមការគ្រប់គ្រងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៉ីរ៉ង់ ហើយក្នុងកាលៈទេសៈគ្រប់បែបយ៉ាង គឺការធ្វើដំណើរណាមួយដោយសុវត្ថិភាព ចាំបាច់ត្រូវតែមានការសម្របសម្រួលជាមួយកងកម្លាំងរបស់យើង»។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក ត្រូវបានអ៉ីរ៉ង់បិទខ្ទប់ ចាប់តាំងពីសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីចុងខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា លោក ត្រាំ បាននិយាយថា កងកម្លាំងយោធាអាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការហៅថា Project Freedom នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីជួយរំដោះកប៉ាល់រាប់រយគ្រឿងដែលជាប់គាំង ដោយសារមិនហ៊ានធ្វើដំណើរឆ្លងច្រកសមុទ្រ Hormuz៕

អត្ថបទដែលជាប់ទាក់ទង