**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនពង្រឹងទំនុកចិត្ត និងជំរុញការអភិវឌ្ឍគ្រប់វិស័យរវាងប្រទេសទាំងពីរ


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន និងប្រធានក្លឹបអ្នកសាព័ត៌មានបានចាត់ទុកថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យព័ត៌មាន គឺជាសសរស្តម្ភដ៏រឹងមាំនៃការកសាងសហគមន៍ជោគវាសនារួម ដែលផ្តោតសំខាន់លើការចែករំលែកព័ត៌មាន តាមរយៈការផ្លាស់ប្តូរខ្លឹមសារ ការបង្កើតមាតិកាសំបូរបែបដើម្បីបង្ហាញពីសមិទ្ធផលមិត្តភាពដែកថែប កម្ពុជា-ចិន និងការអភិវឌ្ឍគ្រប់វិស័យ។
ការលើឡើងពីអ្នកជំនាញវិស័យព័ត៌មានបែបនេះស្របពេលដែលកម្ពុជាចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យព័ត៌មាន បណ្តាញព័ត៌មានរដ្ឋកម្ពុជាមានដូចជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានចិន ដូចជា Guangxi Daily, Xinhua ,វិទ្យុជាតិកម្ពុជា (RNK),ទូរទស្សន៍ជាតិកម្ពុជា (TVK) ជាមួយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិនជាដើម ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកលើគ្រប់វិស័យ និងមានភាពសម្បូរបែប។ ក្រៅពីនេះក៏មានដូចជាកិច្ចសហការជាមួយសមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការតភ្ជាប់វេទិកាឌីជីថលពហុភាសា និងផ្សាយការពិតជូនពិភពលោកលើវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចផងដែរ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា តាមរយៈយន្តការ “Zero Fake News យុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ” ក្នុងក្របខណ្ឌឡានឆាង-មេគង្គ ប្រទេសយើងទាំងពីរកម្ពុជា-ចិនបានរួមសហការគ្នាបង្កើតជាខែលដើម្បីការពារការពិត បន្សាបរាល់ការផ្សាយបំភ្លៃ និងប្រឌិតព័ត៌មានដែលបង្កប់ចរិតអគតិ និងរបៀបវារៈនយោបាយ សំដៅការពារអធិបតេយ្យភាពព័ត៌មាន កិច្ចខិតខំ និងសមិទ្ធផលនានាដែលកើតចេញពីកិច្ចសហការ ពិសេសគម្រោង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ជាងនេះ កិច្ចខិតខំនឹងជួយឱ្យពិភពលោកបានឃើញពីការពិតនៅកម្ពុជា តាមរយៈប្រភពព័ត៌មានផ្លូវការ និងបន្សាបការផ្សាយបំភ្លៃពីមជ្ឈដ្ឋានខាងក្រៅ។
ឯកឧត្តមបន្តថា ការផ្សារភ្ជាប់រវាង ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានដំណាក់កាលទី២ កាលពីខែមេសា ឆ្នាំ២០២៦ និង ព្រែកជីក Ping lu របស់ចិន គឺជាសក្ខីភាពនៃភាពជោគជ័យនៃមិត្តភាពដែកថែប ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ « កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាសរសៃឈាមនៃទំនុកចិត្ត ក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមផ្លូវទឹក ក្នុងនោះការអនុវត្តថាមពលបៃតង និងសកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម ការងារ, បង្កើនការយល់ដឹងពីឱកាសវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ភស្តុភារកម្ម ដោយបង្កើតបានជាបរិយាកាសព័ត៌មាននិងសាធារណៈប្រកបដោយភាពវិជ្ជមាន។ ទាំងនេះមិនត្រឹមតែជាការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ប្រជាជាតិនិងប្រជាជាតិ ការបញ្ជូនសារអំពីចក្ខុវិស័យអភិវឌ្ឍន៍រួមគ្នាឱ្យកាន់តែស៊ីជម្រៅ និងមាននិរន្តរភាព។»
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងចិន មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះក្លឹបអ្នកកាសែតកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការទទួលយកព័ត៌មានពីភាគីចិនមកផ្សព្វផ្សាយនៅកម្ពុជា។ ទន្ទឹមនឹងនោះព័ត៌មានពីកម្ពុជាក៏ត្រូវបានភាគីចិនយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនចិនវិញផងដែរ។
លោកបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ លោក តែងតែដឹកនាំប្រតិភូអ្នកសារព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់ ចំនួនពី ២ ទៅ ៣ ដង ក្នុងមួយឆ្នាំ។ កិច្ចការនេះធ្វើឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដែលមានសមាជិកដ៏ច្រើនលើសលប់រហូតដល់ជាង១ លាននាក់។
លោកពុយគារបន្ថែមថា៖«ក្រៅពីទស្សនកិច្ចក៏មានការរៀបចំវេទិកាផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយពីចំណុចវិជ្ជមាននៃប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងទេសចរណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគចិន។ ជាមួយគ្នានេះក្លឹបអ្នកកាសែតកម្ពុជានឹងបន្តពង្រឹងយន្តការការងារជាមួយភាគីចិន ដើម្បីធានាថាព័ត៌មានពិត និងសក្តានុពលជាក់ស្តែងរបស់ប្រទេសទាំងពីរ ត្រូវបានជ្រាបទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ»។
ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មានដោយចាត់ទុកវិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ៕

អត្ថបទដែលជាប់ទាក់ទង