**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង

ទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកា ជូនដល់មន្ត្រីហិរញ្ញវត្ថុនៃអង្គភាពថវិកា ដែលជាអាជ្ញាធរ ក្រុមប្រឹក្សា គណៈកម្មាធិការ និងអង្គភាពនានា

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកា ជូនដល់មន្ត្រីហិរញ្ញវត្ថុនៃអង្គភាពថវិកា ដែលជាអាជ្ញាធរ ក្រុមប្រឹក្សា គណៈកម្មាធិការ និងអង្គភាពនានា នៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង ត្រូវបានរៀបចំដោយក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការគាំទ្រ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមជាគ្រូឧទ្ទេសពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដម អេង ទូច បានគូសបញ្ជាក់ថា កន្លងមកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤។

ឯកឧត្ដមបានបន្តថា ដំណាក់កាលទី៤នេះ គឺជាដំណាក់កាលមួយដែលទាមទារឱ្យគ្រប់ក្រសួងស្ថាប័នត្រូវតែមានយន្តការ និងនីតិវិធីឱ្យកាន់តែច្បាស់លាស់ ដើម្បីធានាថាធនធាន សាធារណៈត្រូវបានប្រើប្រាស់ ប្រកបដោយសក្តិសិទ្ធិភាព និងបង្កើតបាននូវសមិទ្ធផលជាក់ស្តែង។ ជាក្របខណ្ឌពេលវេលានៅក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤នេះ ការផ្ទេរសិទ្ធិពេញលេញជូនអង្គភាពថវិកា ត្រូវសម្រេចឱ្យបានយ៉ាងយូរត្រឹមឆ្នាំ២០២៨។ ក្នុងនោះដែរទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំផែនការផ្ទេរសិទ្ធិពេញលេញជូនអង្គភាពថវិកា ទៅតាមដំណាក់កាល គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ស្របតាមស្ថានភាព និងសំណូមពររបស់អង្គភាពថវិកានីមួយៗផងដែរ។

ឯកឧត្ដម អេង ទូច បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាពិសេសស្វែងយល់ ឱ្យបានច្បាស់អំពីការក្លាយខ្លួនជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក៏ដូចជាកិច្ចការដែលត្រូវធ្វើ រាប់តាំងពីដំណាក់កាលដំបូងនៃរដ្តថវិកា ដើម្បីអាចត្រៀមខ្លួន អនុវត្តនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង