**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ជនសង្ស័យដែលបើកការបាញ់ប្រហារអំឡុងពិធីជួបជុំជាមួយក្រុមអ្នកសារព័ត៌មានដែលមានការចូលរួមពីលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក

បរទេស៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បុរសជាជនសង្ស័យម្នាក់ដែលបានបើកការបាញ់ប្រហារអំឡុងពិធីជួបជុំជាមួយក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ដែលមានការចូលរួមពីលោក ដូណាល់ ត្រាំផងនោះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។

ជនសង្ស័យឈ្មោះ Cole Tomas Allen មានអាយុ ៣១ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងក្នុងតុលាការសហព័ន្ធនៃរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ពោលគឺ២ថ្ងៃបន្ទាប់ពី អាជ្ញាធរអាមេរិកបាននិយាយថាជននេះបានបើកការវាយប្រហារមិនបានសម្រេចមួយនៅឯពិធីជប់លៀងទទួលទានអាហារពេលលា្ងចរបស់លោក ត្រាំ ជាមួយ ក្រុមអ្នកសារព័ត៌មាន និងអ្នកនយោបាយ។

ជនសង្ស័យរូបនេះមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់អំឡុងសវនាការខ្លីមួយនោះទេ។ ប៉ុន្តែតាមរយៈការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក រូបគេ អាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាជននេះមានពិរុទ្ធភាពមែននោះ។ «រូបគេបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីនៃសហរដ្ឋអាមេរិក Donald J. Trump»។ នេះជាការគូសបញ្ជាក់របស់រដ្ឋអាជ្ញាអាមេរិក លោកស្រី Jocelyn Ballantine។ Cole Tomas Allen ក៏ត្រូវបានចោទប្រកាន់ផងដែរពី បទកាន់កាប់អាវុធដោយខុសច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនៅឯពិធីជួបជុំរបស់លោក ត្រាំ ជាមួយអ្នកសារព័ត៌មានកាលពីសប្ដាហមុន គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៃអំពើហិង្សានយោបាយ នៅក្នុងសហរដ្ឋអាមេរិក។ កាលពីខែកញ្ញា ឆ្នាំមុន សកម្មជននយោបាយអភិរក្សនិយមម្នាក់ លោក Charlie Kirk ត្រូវបានបាញ់សម្លាប់នៅឯពិធីជួបជុំមួយ តែប៉ុន្មានខែ ប៉ុណ្ណោះបន្ទាប់ពីអ្នកតំណាងរាស្ត្របក្សប្រជាធិបតេយ្យម្នាក់ប្រចាំរដ្ឋ Minnesota និងស្វាមីរបស់លោកស្រីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ លោក ត្រាំផ្ទាល់ក៏ធ្លាប់ ក្លាយជាគោលដៅនៃការប៉ុនប៉នធ្វើឃាតចំនួន២លើករួចមកហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង