**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឈ្វេងយល់ពីការងារសំខាន់ៗ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននារយៈពេល៣ខែដើមឆ្នាំ២០២៦

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធាន សម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមរបាយការណ៍ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្នុងរយៈពេល៣ខែនោះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗជាច្រើនលើក ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងការទទួលគ្រូពេទ្យស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំនានា ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិចំនួន៦ប្រទេស និងបានចុះអនុស្សរណៈ (MoU) ជាមួយមជ្ឈមណ្ឌលវប្បធម៌ នៃប្រទេសតួកគីយ៉េ។

ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ត្រី ដោយបានបើកដំណើរការបណ្តុះបណ្តាល ផ្ទៃក្នុងជាតិ៣វគ្គ និងអន្តរជាតិ១វគ្គ ស្មើនឹងមនុស្ស៣៣៧នាក់បានចូលរួម។ បានបើកវគ្គបាឋកថា៣វគ្គ ស្មើនឹង៨១៧នាក់ និងបានបញ្ជូនមន្ត្រីទៅរៀនក្រៅប្រទេស១នាក់ ក្នុងប្រទេស៦៨នាក់ ព្រមទាំងបានធ្វើតេស្តវាស់ស្ទង់សមត្ថភាពឌីជីថល បានចំនួន២០៥នាក់។

ដោយឡែក ការពង្រឹងយន្តការធានាគុណភាពអប់រំផ្ទៃក្នុង និងកែលម្អកម្មវិធីសិក្សាឱ្យកាន់តែប្រសើរឡើង ក៏ត្រូវបានស្ថាប័នទទួលបន្ទុកបណ្ដុះបណ្ដាលកងកម្លាំងមួយនេះ យកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មផងដែរ។ ក្នុងនោះរួមមាន ការវាយតម្លៃ និងអភិវឌ្ឍសមត្ថភាពគ្រូបង្គោលផ្នែកភាសាអង់គ្លេស និងឌីជីថលចំនួន ២៥នាក់ អភិវឌ្ឍសមត្ថភាពគ្រូ៨៦នាក់ ការកែលម្អសៀវភៅគោលចំនួន ៣០មុខវិជ្ជា និងការបន្តចងក្រងសៀវភៅស្រាវជ្រាវចំនួន ៦ប្រធានបទបន្ថែមទៀត។ បណ្ឌិត្យសភាក៏បានជំរុញការងារទស្សនាវដ្ដីវិទ្យាសាស្ត្រ ព្រមទាំងបន្តការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាឱ្យមានភាពទំនើបផងដែរ។

ជាងនេះទៀត បណ្ឌិត្យសភានគរបាល បានជួបជាមួយអាណាព្យាបាលនិស្សិត ដែលជ្រើសរើសថ្មី ដើម្បីតម្រង់ទិសមុនចាប់ផ្ដើមសិក្សា និងបានដំណើរការវគ្គសិក្សារយៈពេលវែង-ខ្លី ចំនួន៣០វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៣.៣៨៧នាក់ មាននារី៥៨៦នាក់។ បន្ថែមពីនេះទៀត បណ្ឌិត្យសភានគរបាលបានបញ្ចប់គម្រោងស្រាវជ្រាវចំនួន១ និងបានកំពុងអនុវត្តគម្រោងស្រាវជ្រាវសំខាន់ៗចំនួន៣ រួមមានគម្រោងមេគង្គ-ឡានឆាង ការងារជាមួយKOICA និងការចងក្រងសទ្ទានុក្រមបច្ចេកទេសក្នុងវិស័យសន្តិសុខ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានចាត់ទុកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០២៦នេះ ថាជាការបង្ហាញអំពីការបោះជំហានយ៉ាងលឿនក្នុងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលកងកម្លាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមគោលការណ៍ដឹកនាំតម្រង់ទិសជាប់ជាប្រចាំ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រុមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

គួរកត់សម្គាល់ថា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ បន្តមកទៀតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវទិសដៅការងារបន្តយ៉ាងច្បាស់លាស់ ក្នុងការបន្តអនុវត្តផែនការកាងារ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះរួមមាន អនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ កសាងសមិទ្ធផលថ្មីៗ អភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ គ្រូ និងមន្ត្រី កៀរគរសប្បុរសជន ដើម្បីការអភិវឌ្ឍ ដំណើរការវគ្គគ្រប់កម្រិត ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល សហការកែលម្អនិងធ្វើអន្តរជាតូបនីយកម្មកម្មវិធីអប់រំ (សិក្សាសាលាស្តីពី «ការអភិវឌ្ឍកម្មវិធីអប់រំ») សហការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ សហការជាមួយ KOICAប្រមូលឯកសារ និងសម្ភារនានា ដើម្បីរក្សាទុកក្នុងសាលប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង