សម្តេចធិបតី អំពាវនាវដល់បងប្អូនកម្មករនិយោគជិតឱ្យខិតខំពេញការងារឱ្យអស់ពីសមត្ថភាព និងចាត់ទុកកន្លែងការងារជាផ្ទះ ជាឆ្នាំងបាយរបស់ខ្លួន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់បងប្អូនកម្មករនិយោគជិតឱ្យខិតខំពេញ ការងារឱ្យអស់ពីសមត្ថភាព និងចាត់ទុកកន្លែងការងារជាផ្ទះ ជាឆ្នាំងបាយរបស់ខ្លួន។
សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា “ប្រទេសយើងតូច ដូច្នេះត្រូវតែរឹងមាំ ប្រជាជនយើងតិច ប៉ុន្ដែមានសមត្ថភាពច្រើននោះ ប្រទេសយើងនឹងខ្លាំង”៕

