សម្តេចធិបតី៖ អ្នកវិនិយោគ គេនឹងមិនជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ បើកម្ពុជាគ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សដែលមានជំនាញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អ្នកវិនិយោគ គេនឹងមិនជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ បើកម្ពុជាគ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សដែលមានជំនាញ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវការ ការបណ្ដុះបណ្ដាលជំនាញដល់យុវជនឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគឱ្យបានច្រើន។
សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសន្ដិភាពដែលបានបន្សល់ទុកមកដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា៕

