**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

ព្រះមហាក្សត្រចក្រភពអង់គ្លេស នឹងយាងចេញទៅបំពេញ ព្រះរាជទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ចំពេលដែលភាពរកាំរកូសបានកើតមានឡើង

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles III នឹងយាងចេញទៅបំពេញ ព្រះរាជទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ចំពេលដែលភាពរកាំរកូសបានកើតមានឡើង ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ អំឡុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ។

ព្រះរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បាននិយាយថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់ព្រះអង្គ Charles នឹងគោរពដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលសហរដ្ឋអាមេរិក ប្រារព្ធខួប២៥០ឆ្នាំនៃការទទួលបានឯករាជ្យ។ វានឹងជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ Charles ទៅកាន់សហរដ្ឋអាមេរិក ហើយធ្វើឡើង តបតាមសំណើរបស់រដ្ឋាភិបាលអង់គ្លេស និងលោក ត្រាំ។

យ៉ាងណាមិញ វាចំពេលដែលសង្រ្គាមរបស់លោកប្រធានាធិបតីអាមេរិកជាមួយអ៉ីរ៉ង់ បានបង្កឱ្យមានភាពរកាំរកូសរវាងទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៉ីនតោន។ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ជុំវិញ ជំហរប្រឆាំងសង្រ្គាមរបស់លោក។

លោក ត្រាំ បាននិយាយថា លោក Starmer មិនដូចលោក Winston Churchill ដែលជា នាយករដ្ឋមន្រ្តីអង់គ្លេស កាលពីសម័យសង្រ្គាមលោកលើកទី២នោះទេ ហើយទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ហាក់ពុំដូចមុនឡើយ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយឌឺដងចំពោះស្ថានភាពយោធាចក្រភពអង់គ្លេស ដែលមានព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូល ថែមទៀតផង។

ការស្ទង់មតិកាលពីដើមខែមេសានេះ បានបង្ហាញថា ប្រជាជនអង់គ្លេសប្រមាណជា៤៨ភាគរយ គាំទ្រឱ្យលុបចោលព្រះរាជទស្សនកិច្ចខាងលើ ខណៈលោក Starmer ទោះបានបង្កើនការរិះគន់សង្រ្គាមរបស់លោក ត្រាំ ក៏ដោយ បាននិយាយការពារទស្សនកិច្ចផ្លូវរដ្ឋនោះ ដោយសង្កត់ធ្ងន់ពីសារសំខាន់នៃទំនាក់ទំនងអង់គ្លេស-អាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គ Charles ពិតជាអាចជួយជួសជុលទំនាក់ទំនងឡើងវិញ។

គួរបញ្ជាក់ថា ព្រះអង្គ Charles បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ មកកាន់ចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង