លោក សែម សោត្ថី និង លោក កន សុខកាយ ប្រគេនទានព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវាលអណ្តែត និងវត្តបុទុមចេតីយ៍
ភ្នំពេញ៖ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយ លោក កន សុខកាយ អភិបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញហែរទានព្រះវស្សា វេរប្រគេនព្រះសង្ឃចំនួន ២វត្ត វត្តវាលអណ្តែត និងវត្តបុទុមចេតីយ៍ ស្ថិតក្នុងឃុំកោះរះ។
ក្នុងនោះមានការចូលរួមដោយ នាយករងរដ្ឋបាលស្រុក និងមន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំកោះរះ និងបានប្រគេននូវគ្រឿងសំភារៈក្នុងមួយវត្តៗ រួមមាន៖ ទានព្រះវស្សាក្នុង ១គូរ សាដក់ ២គូរ អង្ករ ២បាវ មី ១កេសធំ ទឹកដោះគោ តែ ធូក ទាន ទឹកក្រូច ៥កេស ទឹកសុទ្ធ 5កេស បច្ច័យកសាង ២,០០០,០០០ រៀល បច្ច័យប្រគេនព្រះចៅអធិការ ២ អង្គ ៥០,០០០ រៀល ព្រះសង្ឃអង្គតូច ១១អង្គ ១ អង្គ ៣០,០០០ រៀល ៕