**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សកម្មភាពសង្គមស៊ីវិលចិន ចូលរួមចំណែកសំខាន់ក្នុងការលើកកម្ពស់ការងារមនុស្សធម៌នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ តួនាទីរបស់សង្គមស៊ីវិលនៃប្រទេសចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន។ តាមរយៈសកម្មភាពមនុស្សធម៌ដែលចុះផ្ទាល់ដល់មូលដ្ឋាន សង្គមស៊ីវិលចិនមិនត្រឹមតែនាំមកនូវជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវ “ជីវិតថ្មី” និងសេចក្ដីសង្ឃឹមដល់ក្រុមគ្រួសារកម្ពុជាជាច្រើននៅតាមតំបន់ដាច់ស្រយាល។
លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា សង្គមស៊ីវិលរបស់ប្រទេសចិនកំពុងមានតួនាទីកាន់តែសំខាន់និងកាន់តែសកម្មក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជានិងចិន តាមរយៈសកម្មភាពជាក់ស្តែងដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង ការជឿទុកចិត្ត និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រជាជននិងប្រទេសយេីងទាំងពីរថែមទៀតផង។
លោកបណ្ឌិតបន្តថា ក្នុងវិស័យសុខាភិបាល ក្រុមគ្រូពេទ្យចិនបានប្រើប្រាស់រថយន្តពេទ្យចល័តដែលគ្រប់គ្រងដោយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីចូលទៅពិនិត្យ និងព្យាបាលជំងឺបេះដូងចំហជូនកុមារកម្ពុជា ដល់ខេត្តកំពត។ សកម្មភាពនេះបានផ្តល់ឱកាសរស់រានមានជីវិតថ្មីដល់កុមារកម្ពុជាជាច្រើន និងបង្ហាញពីមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់មិត្តចិន។
ក្នុងវិស័យអប់រំ និងវប្បធម៌ មិត្តចិនបានចូលរួមជួយកែលម្អសោភណភាពបណ្ណាល័យនៅតាមជនបទ បង្កើនលទ្ធភាពឲ្យសិស្សានុសិស្សអាចចូលដំណើរការប្រភពចំណេះដឹងបានកាន់តែងាយស្រួល។ វាជាជំហានសំខាន់ក្នុងការបើកបង្អួចពុទ្ធិ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត។
លើសពីនេះទៀត ការផ្តល់ចង្ក្រានបង្កើនថាមពល ជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងការបំពុលបរិស្ថាន ខណៈដែលការផ្តល់ធុងសំរាម និងការចូលរួមសកម្មភាពអនាម័យបរិស្ថាន បានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថានរស់នៅឲ្យកាន់តែល្អប្រសើរ។ ជាពិសេស ការចូលរួមជាចំណែកគាំទ្របេសកកម្មរបស់CMACក្នុងសកម្មភាពបោសសម្អាតមីន ក៏ជាការជួយសង្គ្រោះជីវិត និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជានៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាមកន្លងមក។

ជារួម សកម្មភាពរបស់សង្គមស៊ីវិលចិនទាំងនេះ គឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលផ្អែកលើគោលការណ៍មិត្តភាព សហការណ៍ និងការចែករំលែកអត្ថប្រយោជន៍រួម។ វាបានក្លាយជាស្ពានមនុស្សធម៌មួយ ដែលភ្ជាប់បេះដូងប្រជាជនទាំងពីរប្រទេសឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
លោកបណ្ឌិតជាមុនីឫទ្ធិបានបញ្ជាក់ថា សកម្មភាពទាំងអស់នេះគឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន ដែលផ្អែកលើគោលការណ៍មិត្តភាព និងការចែករំលែក។ វាមិនមែនគ្រាន់តែជាជំនួយបច្ចេកទេសនោះទេ ប៉ុន្តែវាគឺជា “ស្ពានមនុស្សធម៌” ដែលភ្ជាប់បេះដូងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន និងជាដៃគូអភិវឌ្ឍន៍ដ៏ស្មោះត្រង់៕

អត្ថបទដែលជាប់ទាក់ទង