សម្តេច សាយ ឈុំ អញ្ជើញចូលរួមពិធី រុក្ខទិវា ៩ កក្កដា នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ពិធី “រុក្ខទិវា” គឺជាទិវាពលកម្មដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ ហើយសម្រាប់ពិធី “រុក្ខទិវា” ៩
កក្កដា ឆ្នាំ ២០២២ នេះ ត្រូវបានប្រារព្ធធ្វើនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ ភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង ដោយមានវត្តមានអង្គទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជន ប្រជាជនបាន ចូលរួម ៕

