មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភកុំព្យុទ័រ ម៉ាស៊ីនព្រីនធ័រ វិទ្យុទាក់ទង និងគ្រឿងឧបភោគ បរិភោគជូនក្រុមការងារទំនាក់ទំនងច្រកកម្ពុជា-ថៃ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ទទួលបានការអនុញ្ញាតក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង អគ្គមេបញ្ជាការរង នៃកងយោធភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនគោក កងទ័ពជើងគោក បានដឹកនាំប្រតិភូចុះបំពេញការងារ និងពាំនាំនូវការសាកសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយរបស់ឯកឧត្តមមេបញ្ជាការ និងលោកជំទាវជូនដល់បណ្តាក្រុមការងារទំនាក់ទំនងច្រកព្រំដែន កម្ពុជា ថៃ ទាំង១៣ចំណុះភូមិសាស្ត្រយោធភូមិភាគទី៥ កងទ័ពជើងគោក ដែលក្នុងមួយស្ថាប័នទទួលបាន កុំព្យូទ័រយួរដៃ ម៉ាស៊ីនព្រីនគូល័រមួយគ្រឿង អាយកូមចំនួន ៥គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
ក្នុងនាមការិយាល័យព្រំដែនគោក កងទ័ពជើងគោក, កងកម្លាំង ក្រុមការងារទំនាក់ទំនងច្រកកម្ពុជា-ថៃ ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ និងការបំពេញភារកិច្ចចំពោះមុខរបស់ក្រុមការងារទំនាក់ទំនងច្រកកម្ពុជា-ថៃ បានងាយស្រួល លឿន រហ័ស ឆ្លើយតបទៅនឹងការប្រគល់ជូនរបស់ថ្នាក់លើ ៕