អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

ឧត្ដរមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។
ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងប្រើប្រាស់ជំនាញវិជ្ជាជីវៈឱ្យអស់ពីលទ្ធភាព ក្នុងការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺឱ្យបានល្អបំផុត ព្រោះគ្រូពេទ្យគឺជា “មាតាទីពីរ” របស់អ្នកជំងឺ៕

