សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅបារាំង)។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ៕

