អភិបាលខេត្តឧត្ដរមានជ័យ ជួបសម្តែងការគួរសមសំណេះសំណាល ពិភាក្សា និងឯកភាពលើខ្លឹមសារ សហប្រតិបត្តិការ ជាមួយគណៈប្រតិភូ៥១៥ ខេត្តតៃនិញវៀតណាម

ឧត្ដរមានជ័យ៖ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជួបសម្តែងការគួរសមសំណេះសំណាល ពិភាក្សា និងឯកភាពលើខ្លឹមសារ សហប្រតិបត្តិការ ជាមួយគណៈប្រតិភូ៥១៥ ខេត្តតៃនិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន ហុង ថាញ់ (NGUYEN HONG THANH) អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តប្រធានគណៈកម្មការណែនាំ ៥១៥ខេត្តតៃនិញ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។

