**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រៀបចំយន្តការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីតំណាងយន្តការត្រីភាគី ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កម្មវិធីនេះគឺជាអនុសាសន៍ មួយក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនាពេលកន្លងមក។ ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ នេះ មានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមទាំងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន៥៥ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨២ ដែលបានដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៦។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០២៥ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ៣៦ ដែលបានជ្រើសរើស។ ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាពដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមានអនុលោមភាពនៃលក្ខខណ្ឌការងារ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិងសុខភាពការងារ អនុលោមភាពនៃរបបសន្តិសុខសង្គម អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។

ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានអំពាវនាវដល់តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស ក្រុមហ៊ុន រោងចក្រចូលរួមកម្មវិធីប្រឡងប្រណាំងឱ្យបានច្រើនថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដើម្បីចូលរួមទាំងអស់គ្នាលើកកម្ពស់វប្បធម៌អនុលោមភាពការងារ៕

អត្ថបទដែលជាប់ទាក់ទង