**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ បើសិនជាយើងអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់ បានទាន់ពេលវេលា នោះពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា កុមារ ដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគាត់ មានមូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សានាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជូនបុត្រធីតា ឱ្យមកទទួលយកការបណ្ដុះបណ្ដាលក្នុងបរិស្ថានសិក្សាដែលសមរម្យ មានសុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា អគារសិក្សាថ្មីនេះ មិនមែនត្រឹមតែជាសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថ្នាលបណ្ដុះពូជចំណេះដឹងយ៉ាងសំខាន់ ដែលនឹងជួយសម្រាលបន្ទុកអាណាព្យាបាល និងផ្ដល់ឱកាសស្មើៗគ្នាដល់កុមារក្នុងសហគមន៍ឱ្យមានលទ្ធភាពចូលរៀនបានទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សតាំងពីកម្រិតដំបូងបង្អស់។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដែលបញ្ជាក់ឱ្យឃើញពីស្មារតីរួមគ្នា កសាងអនាគតកុមារកម្ពុជា ឱ្យកាន់តែមានពន្លឺ និងរុងរឿងជានិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង