**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

លោក ដូណាល់ ត្រាំ៖ ប្រជាជនអ៉ីរ៉ង់ចង់ស្ដាប់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់អាមេរិក ពីព្រោះពួកគេចង់បាន សេរីភាព

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក PBS ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រជាជនអ៉ីរ៉ង់ចង់ស្ដាប់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពីព្រោះពួកគេចង់បាន សេរីភាព ខណៈអ៉ីរ៉ង់នៅតែបន្តច្រានចោលបទឈប់បាញ់។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន PBS អំឡុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។ នៅពេលត្រូវបានសាកសួរថាតើការទម្លាក់គ្រាប់បែកកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ នឹងជួយអ្វីខ្លះដល់ប្រជាជនអ៉ីរ៉ង់?

លោក ត្រាំ បានលើកឡើងដូច្នេះថា «ប្រជាជនអ៉ីរ៉ង់ នៅពេលដែលពួកគេមិនបានឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពួកគេមិនសប្បាយចិត្តនោះទេ។ ពួកគេចង់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពីព្រោះពួកគេចង់បានសេរីភាព»។

បន្ថែមពីលើនេះ នៅពេលត្រូវបានសួរថាតើការគំរាមទម្លាក់គ្រាប់បែកលើហេរដ្ឋារចនាសម្ព័ន្ធថាមពល គឺជាឧក្រិដ្ឋកម្មសង្រ្គាមឬក៏យ៉ាងណា? លោក ត្រាំបានឆ្លើយតបថាលោកមិន ខ្វល់ ឬបារម្ភអ្វីនោះទេ តែយ៉ាងណាលោកសង្ឃឹមថាលោកនឹងមិនចាំបាច់ធ្វើបែបនេះទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ដល់ពាក់កណ្ដាលយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើពុំដូច្នោះទេសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកម្ទេចរោងចក្រថាមពល និងស្ពានរបស់អ៉ីរ៉ង់។ មកទល់នឹងពេលនេះ អ៉ីរ៉ង់បានច្រានចោលបទឈប់បាញ់ជាមួយអាមេរិក និងអ៉ីស្រាអែល ហើយចង់បានការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍៕

អត្ថបទដែលជាប់ទាក់ទង