អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញទទួលសម្ភារៈស៊ីទែនទឹកនិងផ្ទាំងសូឡា ពីក្រសួងរៀបចំដែនដី

ឧត្ដរមានជ័យ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញទទួលសម្ភារៈស៊ីទែនទឹកចំណុះ ៥០០០លីត្រ ចំនួន២០ និងផ្ទាំងសូឡា ចំនួន៣០០ ពីប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលដឹកនាំដោយឯកឧត្ដម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

