សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនពលរដ្ឋចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូនៅចិនដើម្បីបន្តនីតិវិធី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

