**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

សូមប្រុងប្រយ័ត្ន តំណភ្ជាប់ក្លែងក្លាយទម្រង់តាមដាន​កញ្ចប់បញ្ញេីដែលអាចលួចយក គណនីបណ្តាញសង្គម​ ឬគណនីធនាគារ​ !

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមឧក្រិដ្ឋជន​បច្ចេកវិទ្យា​បានប្រើប្រាស់ល្បិចកលបោកប្រាស់ថ្មី ដោយប្រើប្រាស់តំណភ្ជាប់ក្លែងក្លាយ (Fake Link) បន្លំជាប្រព័ន្ធតាមដានកញ្ចប់បញ្ញើ (Parcel Tracking System) របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីៗ ឬជាគេហទំព័រ (Website) ល្បីៗទិញទំនិញពីក្រៅប្រទេសដើម្បីបោកបញ្ឆោត និងលួចយកទិន្នន័យឯកជនរបស់ជនរងគ្រោះ។

ក្រុមឧក្រិដ្ឋជនបានបង្កើតតំណភ្ជាប់ ឬគេហទំព័រក្លែងក្លាយដែលមានទម្រង់ (form) ឱ្យជនរងគ្រោះបំេពញព័ត៌មានផ្ទាល់ខ្លួនចុះឈ្មោះបង្កេីតគណនីដែលជាការបោកបញ្ឆោតដេីម្បីទាញយកទិន្នន័យផ្សេងៗរបស់ជនរងគ្រោះដើម្បី៖

– លួចលេខសម្ងាត់ OTP (One Time Password)ដើម្បីចូលគ្រប់គ្រងគណនីធនាគារ

– លួចយកគណនីបណ្តាញសង្គមដូចជា Telegram ឬ Facebookជាដេីម

– យកទិន្នន័យជនរងគ្រោះទៅបង្កើតអត្តសញ្ញាណក្លែងក្លាយ ឬលក់ក្នុងទីផ្សារងងឹត (Dark Web)។

ដើម្បីការពារខ្លួន​ និងធានានូវសុវត្ថិភាពឌីជីថល សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

– ពិនិត្យតំណភ្ជាប់ឱ្យបានច្បាស់លាស់៖ ជៀសវាងការចុចលើគេហទំព័រ ឬតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់

– កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតមិនត្រូវបំពេញព័ត៌មានដូចជា លេខគណនីធនាគារ លេខសម្ងាត់ លេខទូរសព្ទ ឬលេខ OTP ក្នុងគេហទំព័រដែលគួរឱ្យសង្ស័យ

សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ឬទាក់ទងទៅធនាគារដែលលោកអ្នកប្រើប្រាស់ជាបន្ទាន់ ប្រសិនបើមានការសង្ស័យ ឬបាត់បង់ការគ្រប់គ្រងលើគណនី៕

អត្ថបទដែលជាប់ទាក់ទង