**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បទវិភាគ៖ពីទី​ក្រុងប៉ូអាវ​ដល់ទីក្រុង​សិនជិន៖​ដំណើរឆ្ពោះ​ទៅរក​ការក​សាង​សហគមន៍រួម​អាស៊ី-ប៉ាស៊ីហ្វិក​តាមរយៈ​ភាពបើកទូលាយ​

កិច្ចប្រជុំ​ប្រចាំឆ្នាំ ​២០២៦ ​នៃវេទិកាប៉ូអាវ​សម្រាប់អាស៊ី​មានសារសំខាន់​មិនធម្មតា ​ពោល​គឺ ​វាត្រូវបាន​ប្រារព្ធធ្វើ​ឡើងខណៈដែល​ឆ្នាំនេះជា​ឆ្នាំចាប់ផ្តើម​នៃ​ការអនុវត្តផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​របស់ចិន ​ហើយ​នៅ​ចំពេល​ថ្ងៃគម្រប់ ​១០០ថ្ងៃ ​នៃ​ការ​ដាក់ឱ្យ​ដំណើរ​ការ​ប្រតិបត្តិការ​គយពិសេស​នៃ​កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ​ថែមទាំង​ក៏​ជា​ខួប​ទី ​២៥ ​នៃ​ការ​បង្កើត​វេទិកា​នេះ​ផងដែរ ​។ ​ក្រឡេកទៅមើល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​មូលហេតុ​ដែល​តំបន់​អាស៊ី​បាន​ក្លាយជា​តំបន់​ដែល​មានភាពរស់រវើកបំផុត​នៅ​ទូទាំង​ពិភពលោក ​បទ​ពិសោធ​ដ៏សំខាន់​មួយនោះ​គឺ ​ប្រកាន់ខ្ជាប់​នូវ​ការ​បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​។ ​បច្ចុប្បន្ន​នេះ ​ស្ថានការណ៍សកល​បាន​និង​កំពុង​ពោរពេញទៅដោយ​ភាពមិនប្រាកដប្រជា ​ការ​ប៉ះ​ទង្គិច​ខាង​ភូមិសាស្ត្រនយោបាយ​មានសភាពកាន់តែតានតឹង ការ​គាំពារនិយម​ផ្នែក​ពាណិជ្ជកម្ម​ងើបឡើងវិញ ​ហើយសន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ច​ពិភពលោក មានភាពទន់ខ្សោយ ​។ ​ក្នុង​បរិបទ​បែប​នេះ ​កិច្ចប្រជុំប្រចាំឆ្នាំ​លើកនេះ​បាន​ធ្វើឡើង​ក្រោមប្រធានបទ​«បង្កើត​អនាគត​រួម​៖​ស្ថានការណ៍ថ្មី ​កាលានុវត្តភាពថ្មី​និង​កិច្ចសហប្រតិបត្តិការ​ថ្មី»ដែល​មានភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ការរំពឹងទុក​របស់​អ្នកផងទាំងពួង ​។
តើ​បង្កើតអនាគតរួម​តាមរបៀបណា ​? ​ក្នុងវេទិកានេះ ​ប្រទេសចិន​បាន​លើកឡើង​ថា ​យើង​ត្រូវ​”ពួត​ដៃ​គ្នា​កសាង​សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ​ដើម្បីបង្កើតអនាគតល្អ​បវរ​មួយ​ដែល​ប្រកប​ដោយ​ភាពសុខសាន្ត ​សុខដុមរមនា  ​សច្ច​យុត្តិធម៌ ​គោរព​រាប់អានគ្នា​និង​ជឿទុកចិត្តគ្នាទៅវិញទៅមក”​ដែល​បានធ្វើឱ្យ​អង្គប្រជុំ​មាន​ចំណាប់​អារម្មណ៍​និង​ប្រតិកម្ម ​យ៉ាងខ្លាំង ​។
មជ្ឈដ្ឋានខាងក្រៅ​បានយកចិត្តទុកដាក់​យ៉ាងទូលំទូលាយ​ថា ​គោលការណ៍សំខាន់​នៃ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​របស់ប្រទេសចិន​បាន​ធ្វើការរៀបចំចាត់ចែងជាពិសេស​ចំពោះ​ការពង្រីក​ការបើកទូលាយ​ចំពោះបរទេស​ប្រកបដោយ​កម្រិតខ្ពស់ ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំ​ខាងមុខ ​តើប្រទេសចិនដែលកាន់តែមានភាពបើកទូលាយ​នឹងនាំមក​នូវ​កាលានុវត្ត​ភាព​ថ្មី​និង​កិច្ចសហប្រតិបត្តិការ​ថ្មី​អ្វីខ្លះ ​?
ទីផ្សារគឺជាធនធាន​ដ៏​កម្រ​បំផុត ​។ ​ប្រទេសចិន​មានប្រជាជនចំនួនជាង ​១ ​ពាន់ ​៤ ​រយ​លាននាក់​និង​ក្រុមប្រជាជនចំណូលមធ្យម​ដែល​មានទ្រង់ទ្រាយដ៏ធំបំផុត​និង​រីកចម្រើន​លឿនបំផុត​លើ​ពិភពលោក ​ដែល​បាន​បង្កប់​នូវ​សក្តានុពល​នៃតម្រូវការក្នុង​ស្រុក​ដ៏​ធំធេង ​។ ​របាយការណ៍ការងាររដ្ឋាភិបាលចិន​ក្នុងឆ្នាំនេះ​បាន​ចាត់ទុក​”​ការ​ខិត​ខំ​ប្រឹង​ប្រែង​កសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា”​ជា​ភារកិច្ចចម្បង ​ដែលបាន​ពង្រីកលំហទីផ្សារ​សម្រាប់​ពិភព​លោក ​។
សំខាន់ជាង​នេះទៅទៀត ​ក្នុងបរិបទ​ដែល​គាំពារនិយមផ្នែក​ពាណិជ្ជកម្ម​បានងើបឡើង​វិញ​ជា​បន្ត​បន្ទាប់ ​ភាពបើកទូលាយ​របស់​ប្រទេសចិន​បានក្លាយជា​ភាពប្រាកដប្រជា​ដែល​ ​ពិភពលោកអាច​ក្តាប់​ជាប់​បាន​ ​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពី​ការ​លើកលែងទិដ្ឋាការ​ដោយ​ឯកតោភាគី​ដល់​ការ​ធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានសុក្រឹតភាព ​ពី​ការ​ប្រកាន់​ខ្ជាប់​ពាណិជ្ជកម្មសេរី​ដល់​ការ​តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មានស្តង់ដារ​ខ្ពស់ ​ប្រទេសចិន​បាន​និង​កំពុង​ចែករំលែក​កាលានុវត្តភាព​ជាមួយ​បណ្តា​ប្រទេស​នា​នា​តាមរយៈ​សកម្មភាពជាក់ស្តែងលើវិស័យ​ការ​​ពង្រីក​ការបើកទូលាយ​ដោយម្ចាស់ការ ​។ ​ខេត្ត​ហៃណាន​គឺជា​ឧទាហរណ៍​ដ៏សំខាន់មួយ ​ពោលគឺ ​ពីខែមករាដល់​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៦ ​ការ​នាំចេញ-នាំចូល​របស់​ខេត្ត​ហៃណាន​ជា​មួយ​ប្រទេសស្ថាបនិក​​​ចំនួន ​២៨ ​ ​នៃ​វេទិកា​ប៉ូអាវ​សម្រាប់អាស៊ី មាន​ចំនួនសរុប ​១៧១៧០ ​លាន​យាន់ប្រាក់ចិន​ ​បាន​កើនឡើង ​២៨,១ ​ភាគរយ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​នៃ​ឆ្នាំ ​២០២៥ ​ដែល​ស្មើនឹង ​៣៣,៧ ​ភាគរយ​នៃ​ទំហំនាំចេញ-នាំចូល​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​ខេត្ត​ហៃណាន​ក្នុង​រយៈពេលដូចគ្នា​ព្រមទាំងបាន​ជំរុញ​ឱ្យ​ការនាំចេញ-នាំចូល​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខេត្តហៃណានកើន​ឡើង​៩,៤ ​ភាគរយ ​ ​។ ​
កិច្ចប្រជុំប្រចាំឆ្នាំ ​២០២៦ ​នៃវេទិកាប៉ូអាវសម្រាប់អាស៊ី​មិនត្រឹមតែ​បាន​នាំមកនូវ​ព្រឹត្តិការ​ណ៍​គំនិតប៉ុណ្ណោះទេ ​ថែមទាំង​ជាសក្ខីភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កាន់​តែ​ច្រើន​ផងដែរ ​។ ​អ្វី​ដែល​ជាការគួរឱ្យ​រំពឹងទុក គឺ​ប្រទេសចិន​នឹង​រៀបចំ​ធ្វើ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​លើកទី ​៣៣ ​នៃថ្នាក់ដឹកនាំ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ក្រុងសិនជិន​នៅ​ខែវិច្ឆិកា ​ឆ្នាំ ​២០២៦ ​ខាងមុខ​នេះ​ដើម្បី​ជំរុញ​កិច្ចកសាង​”សហគមន៍​រួម​អាស៊ី-​ប៉ាស៊ីហ្វិក”​ឱ្យ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ភាពកាន់តែជាក់ស្តែង​និងស៊ី​ជម្រៅ ​។ ​ពីទីក្រុងប៉ូអាវ​ដល់ទីក្រុងសិនជិន ​ប្រទេសចិន​បាន​បញ្ជាក់​ម្តងហើយម្តងទៀត​តាម​រយៈ​ការអនុវត្តជាក់ស្តែងថា៖​ការ​ចែករំលែកកាលានុវត្តភាព​និង​បង្កើត​អនាគត​រួម​ជាមយ​ពិភព​លោក​គឺជា​ការ​ប្រកាន់ខ្ជាប់របស់ចិន​​ដែលមិនកែប្រែ​ជានិច្ច ​៕

អត្ថបទដែលជាប់ទាក់ទង