កងទ័ពជើងទឹកម៉ិកស៉ិក បើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទូកក្ដោងពីរគ្រឿង ដែលដឹកជំនួយមនុស្សធម៌ទៅកាន់គុយបា

ម៉ិកស៉ីកូ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ កងទ័ពជើងទឹកម៉ិកស៉ិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់សមុទ្រ Caribbean ដើម្បីស្វែងរកទូកក្ដោងពីរគ្រឿង ដែលដឹកជំនួយមនុស្សធម៌ទៅកាន់គុយបា បន្ទាប់ពីទូកនោះមិនបានទៅដល់ទីក្រុងឡាហាវ៉ាន់ តាមការគ្រោងទុក។
កងទ័ពជើងទឹកនិយាយថា ទូកទាំងពីរគ្រឿងបានចាកចេញពីកោះ Isla Mujeres រដ្ឋ Quintana Roo របស់ម៉ិកស៉ិកនៅក្នុងតំបន់ Caribbean កាលពីសប្តាហ៍មុន ដោយមាននាវិកចម្រុះជាតិសាសន៍ចំនួន ៩នាក់នាក់។ គេរំពឹងថានឹងទៅដល់ទីក្រុងឡាហាវ៉ាន នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ប៉ុន្តែមកទល់ពេលនេះ ពួកគេមិនបានទាក់ទង ហើយក៏គ្មានការបញ្ជាក់ថាបានទៅដល់នោះដែរ៕

